យោងតាមអ្នកកាសែតល្បីឈ្មោះ Fabrizio Romano ថា កីឡាករវ័យក្មេង Xavi Simons កំពុងស្វែងរកការផ្ទេរបន្ថែមជាមួយក្លឹបមកពី Premier League និង La Liga ដែលកំពុងចាប់អារម្មណ៍។
ខ្សែប្រយុទ្ធស្លាបវ័យក្មេងសញ្ជាតិហូរឡង់ Xavi Simons គ្រោងសម្រាប់ការផ្លាស់ប្តូររដូវក្តៅដែលជាលទ្ធភាពជាក់ស្តែង ដូចដែលបានរាយការណ៍កាលពីសប្តាហ៍មុន។ ក្លឹប Premier League ត្រូវបានជូនដំណឹងថាការផ្ទេរនេះ គឺជាទិសដៅដែលទំនងបំផុតសម្រាប់តម្លៃប្រហែល ៧៥ លានអឺរ៉ូទៅ RB Leipzig ។
គួររំលឹកផងដែរថា Xavi ស្រមៃចង់លេងឱ្យក្លឹប Barcelona នៅថ្ងៃណាមួយ ប៉ុន្តែវាមិនទំនងសម្រាប់រដូវក្តៅនេះទេ។ ដោយបច្ចុប្បន្ន ក្លឹបកំពុងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ស្របពេលក្រុមកំពុងខ្លាំងស្រាប់ដូចនេះពួកគេមិនទាន់គិតគូពេកទេក្នុងការចំនាយនាំចូលកីឡាករថ្មីមកចូលក្រុម ៕