ក្រុមជម្រើសជាតិអង់គ្លេស កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ដ៏សំខាន់ ដែលត្រូវប្រកួតជាមួយសែប៊ី នៅទីក្រុងប៊ែលហ្រ្កាត Belgrade។ អ្នកគ្រប់គ្រង Thomas Tuchel បានប្រកាសថា គាត់នឹងប្រើយុទ្ធសាស្រ្តថ្មី ដែលមានភាពជឿជាក់ជាងមុន ដូចជាការបោះបាល់វែង ដណ្តេីមបាល់ខ្ពស់ និងការបំលែងស្ថានភាពបាល់ពី set-piece ដើម្បីមានប្រៀបលើក្រុមសែប៊ី ដែលមានកម្លាំងខ្លាំងនិងមាឌធំខ្ពស់។
Tuchel ក៏បានព្រមានអំពីបរិយាកាសតានតឹងនៅក្នុងទីលាន ដែលទស្សនិកជនមួយផ្នែកត្រូវបានបិទមិនឲ្យចូលទស្សនា ដោយសារកន្លងមក មានអំពើរេីសអេីង ភាពចលាចលនិងទំនាស់ អ្នកគាំទ្រ។ ទោះយ៉ាងណា គាត់ជឿជាក់ថាកីឡាករអង់គ្លេសមានទឹកចិត្តគ្រប់គ្រាន់ក្នុងការទប់ទល់នឹងសម្ពាធ និងបង្ហាញសមត្ថភាពលើទីលានក្នុងការប្រកួតសំខាន់នេះ។
ការព្រួយបារម្ភតែមួយគត់ គឺសុខភាពរបស់ Marc Guéhi ដែលកំពុងមានបញ្ហាជាប់សាច់ដុំខាងភ្លៅ។ ទោះជាយ៉ាងណា Tuchel បាននិយាយថាកីឡាករផ្សេងទៀតនៅមានសុខភាពល្អ មានទឹកចិត្ត និងត្រៀមខ្លួនសម្រាប់ប្រកួត។
ជ័យជំនះនៅ Belgrade នឹងជួយអង់គ្លេសកាន់តែមានសុវត្ថិភាពក្នុងតារាងវគ្គជម្រុះ ដេីម្បីមានឱកាសឆ្ពោះទៅការប្រកួត World Cup 2026។







