ក្លឹប Manchester United កំពុងសង្ឃឹមថានឹងផ្ទេរយកខ្សែប្រយុទ្ធ Bryan Mbeumo របស់ Brentford នៅរដូវក្តៅនេះ ប៉ុន្តែពួកគេបានជួបបរាជ័យ បន្ទាប់ពីការផ្តល់សំណើរពីរដង ដែលថ្មីបំផុតមានតម្លៃប្រហែល ៦២.៥លានផោន។ Tottenham អាចធ្វើឲ្យផែនការនេះបរាជ័យ ប្រសិនបើពួកគេអាចផ្ទេរយក Yoane Wissa ដែលជាដៃគូប្រយុទ្ធរបស់ Mbeumo ជាមុន។
ក្លឹប Tottenham កំពុងពង្រឹងក្រុមក្រោយការមកដល់របស់គ្រូ Thomas Frank ដែលមកពី Brentford។ គ្រូសញ្ជាតិដាណឺម៉ាករូបនេះចង់ផ្ទេរយក Wissa ពីក្លឹបចាស់របស់គេ។ Frank ក៏មានចំណាប់អារម្មណ៍លើ Mbeumo ដែរ ប៉ុន្តែតារាជើងស៊ុតសញ្ជាតិកាមេរូនរូបនេះចង់ទៅចូលរួមជាមួយ Man Utd ជាង។
ទោះជាយ៉ាងណា Man United ត្រូវប្រឈមការលំបាកក្នុងការចរចាជាមួយ Brentford ព្រោះ Brentford មិនទាន់ពេញចិត្តសំណើររបស់ពួកគេ។ ក្នុងពេលដែល Man United កំពុងរង់ចាំ Spurs បានផ្តោតសម្គាល់ទៅលើ Yoane Wissa ដែលរកបាន ១៩ គ្រាប់ នៅ Premier League រដូវកន្លងមក (តិចជាង Mbeumo ១ គ្រាប់ ប៉ុណ្ណោះ)។ ប្រសិនបើ Spurs អាចទិញបាន Wissa យ៉ាងឆាប់រហ័ស នោះ Brentford ប្រហែលជាមិនចង់លក់ Mbeumo ទៀតទេ ដើម្បីជៀសវាងការបាត់បង់សមាជិកសំខាន់ទាំងពីរ ក្នុងមួយរដូវកាល។
Tottenham ក៏បានព្រមព្រៀងចុងក្រោយជាមួយ West Ham ដើម្បីទិញ Mohammed Kudus ក្នុងតម្លៃ ៥៥ លានផោនផងដែរ។ ទោះជាយ៉ាងនេះក៏ដោយ លោក Frank នៅតែចង់បានខ្សែប្រយុទ្ធបន្ថែម ដោយសារប្រកួតរដូវកន្លងមក Spurs បានបញ្ចប់នៅលេខ ១៧ ឯណោះ។ តែការបញ្ចូល Wissa វ័យ ២៨ ឆ្នាំ (នឹងមានអាយុ ២៩ នៅខែកញ្ញា) ក្នុងតម្លៃ ៥០ លានផោន ត្រូវបានក្លិបគិតថាថាតម្លៃនេះ អាចមើលថាគ្មានតម្លៃជាងនេះទៀតឡើងនៅអនាគត ព្រោះមិនអាចលក់ចេញវិញបានក្នុងតម្លៃខ្ពស់បែបនេះឡើយ។
ក្លិប Brentford បានបដិសេធសំណើ ២២ លានផោន ពី Nottingham Forest ក្នុងការទិញ Wissa នៅខែមករាកន្លងមក។ ខណៈដែល Man United សង្ឃឹមថា Wissa នឹងបន្ដនៅជាមួយ Brentford ដើម្បីឲ្យពួកគេនៅមានឱកាសយក Mbeumo។ គ្រូបង្វឹកថ្មីលោក Ruben Amorim ចង់ប្ដូរខ្សែប្រយុទ្ធរបស់ Man Utd ដោយក្រុមក៏ទើបទិញបាន Matheus Cunha ពី Wolves ក្នុងតម្លៃ ៦២.៤ លានផោនផងដែរ។ តម្លៃនេះក៏បានធ្វើឱ្យ Brendford ប្រើធៀបជាមាត្រដ្ឋានក្នុងការដាក់តម្លៃលើ Mbeumo ៕



