Thuram បាននិយាយបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Yamal សម្រាប់ក្រុម Barcelona ក្នុងលទ្ធផលស្មើ ៣-៣ កាលពីយប់មិញក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជើងទីមួយរបស់ពួកគេ។
នៅពេលសួរថា ៖ “តើ Yamal ជាកីឡាករល្អបំផុតនៅក្នុងពិភពលោកមែនទេ?”
Thuram បានផ្ដល់បទសម្ភាសន៍ដោយបាននិយាយត្រង់ថា ៖”ខ្ញុំមិនគិតដូច្នេះទេ! កីឡាករល្អបំផុតក្នុងពិភពលោកពេលបច្ចុប្បន្នគឺនៅបារាំង ហើយល្អបំផុតទីពីរក៏នៅទីនោះផងដែរ។ បន្ទាប់ពី OUSMANE DEMBELE និង MBAPPE ទើប Lamine Yamal ជាកីឡាករល្អបំផុត” ។
ប្រហែលជាអ្នកត្រូវការកីឡាករ ១១ នាក់ដើម្បីបញ្ឈប់គាត់!
ទោះបីជាយ៉ាងណាក៏ដោយ នៅលើការបង្ហាញទម្រង់លេងរបស់ Yamal ខ្សែប្រយុទ្ធ Thuram ក៏បាននិយាយផងដែរថា៖ “ខ្ញុំបានលើកទឹកចិត្ត (Fede) Dimarco ខ្ញុំបានប្រាប់គាត់ថា វាជារឿងធម្មតាទេដែល Yamal អាចរកគ្រាប់បាល់បាន ដែលគាត់នឹងធ្វើវាបាន ទោះមានរឿងអ្វីកើតឡើងក៏ដោយ ប៉ុន្តែយើងមិនគួរបោះបង់ និងបន្តរំខានគាត់ឡើយ។
“អ្នកមិនអាចបញ្ឈប់កីឡាករបែបនេះដោយខ្លួនឯងបានទេ អ្នកត្រូវតែបញ្ឈប់ពួកគេជាក្រុម។ ទោះបិទពីរនាក់ក៏ដោយ ? ទោះកីឡាករ ១១ នាក់ ក៏ដោយ ” ។