ក្លិប AC Milan នឹងធ្វើដំណើរទៅជួប Pisa ក្នុងការប្រកួត Serie A វេលាម៉ោង 02:45 យប់នេះ។
តាមព័ត៌មានចុងក្រោយ Ruben Loftus-Cheek និង Christopher Nkunku ត្រូវរំពឹងថានឹងចាប់ផ្ដើមជាជម្រើស ១១ នាក់ដំបូង ខណៈ Christian Pulisic និង Rafael Leao មិនទាន់មានភាពហ្វិតពេញលេញ ហើយអាចអង្គុយកៅអីបម្រុងប៉ុណ្ណោះ។ គ្រូបង្វឹក Massimiliano Allegri បានបញ្ជាក់ថា Pulisic អាចលេងបានត្រឹម 15-20 នាទីប៉ុណ្ណោះ បន្ទាប់ពីជាសះស្បើយពីបញ្ហារបួស។
Milan កំពុងឈរលេខ២ ក្នុងតារាង Serie A មានគម្លាត ៨ ពិន្ទុពីក្រុមកំពូលតារាង Inter ប៉ុន្តែពួកគេនៅសល់មួយប្រកួតក្នុងដៃ ដែលនឹងត្រូវជួប Como នៅសប្ដាហ៍ក្រោយ។
ខាងក្រុមម្ចាស់ផ្ទះ Pisa កំពុងស្ថិតនៅបាតតារាង មាន 15 ពិន្ទុស្មើ Verona ហើយឈ្នះបានតែ 1 ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។
🔎 សរុប៖ Milan មានឱកាសល្អក្នុងការបន្ថែម 3 ពិន្ទុ ប៉ុន្តែការអវត្តមានកីឡាករសំខាន់ៗអាចជាបញ្ហាសម្រាប់ក្រុមភ្ញៀវ។






