ក្លឹប Nottingham Forest បានបណ្ដេញ Sean Dyche ចេញពីតំណែង បន្ទាប់ពីលទ្ធផលស្មើ 0-0 ជាមួយ Wolves នៅថ្ងៃពុធ ដែលធ្វើអោយម្ចាស់ក្លឹប Evangelos Marinakis មិនពេញចិត្ត។
ប្រភពជិតស្និទ្ធបានបញ្ជាក់ថា បើ Dyche មិនអាចយកឈ្នះ Wolves (ក្រុមនៅបាតតារាង Premier League) បាន នោះអាចជាការបញ្ចប់តួនាទីរបស់គាត់ — ហើយវាក៏កើតឡើងពិតៗ។ នេះជាលើកទី 4 ហើយក្នុងរដូវកាលនេះដែល Marinakis ប្ដូរគ្រូបង្វឹក។
Dyche ត្រូវបានតែងតាំងតាំងពីខែតុលា ហើយដឹកនាំបាន 25 ប្រកួត ឈ្នះ 10 ប្រកួត ប៉ុន្តែក្នុងឆ្នាំថ្មីនេះ គាត់ឈ្នះតែ 2 ប្រកួតប៉ុណ្ណោះនៅ Premier League។ បច្ចុប្បន្ន Forest ឈរលេខ 17 មានតែ 3 ពិន្ទុលើ West Ham ប៉ុណ្ណោះ។
ក្លឹបបានចេញសេចក្ដីថ្លែងការណ៍ផ្លូវការ នៅម៉ោង 12:31 យប់ ប្រកាសថា Dyche ត្រូវបានដកចេញពីតំណែង និងអរគុណចំពោះការងាររបស់គាត់។
📌 មូលហេតុ 3 ធំៗ ដែលបណ្ដេញ Dyche
យោងតាម The Telegraph ម្ចាស់ក្លឹបសម្រេចចិត្តបណ្ដេញ Dyche ដោយសារ៖
1.លទ្ធផលមិនល្អជាប់ៗគ្នា
2.មានបញ្ហាការភ្ជាប់ទំនាក់ទំនងជាមួយកីឡាករ (disconnect in squad)
3.ទម្រង់លេងធ្លាក់ចុះខ្លាំង (downward spiral in performances)
គេក៏រាយការណ៍ថា Dyche ត្រូវបានហៅពិភាក្សាជាមួយម្ចាស់ក្លឹបភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួត។
🔄 គ្រូថ្មីអាចជំនួស
ម្ចាស់ក្លឹបចង់តែងតាំងគ្រូថ្មីឲ្យបានលឿន ហើយមានបេក្ខជន 2-3 នាក់កំពុងត្រូវពិចារណា។
Vitor Pereira ត្រូវបានរាយការណ៍ថាជាបេក្ខជនឈានមុខម្នាក់សម្រាប់តំណែងនេះ។






