Ronaldo ស៊ុត​បញ្ចូល​ទី​​ទទួល​ជ័យ​ជម្នះ​លើក​ដំបូង​លើ​ក្រុម Iron Eagles 2-1

Goalkhmer.com

Cristiano Ronaldo ដែលជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានទម្លាយបណ្តាសាមិនដែលចាញ់ “ឥន្ទ្រីដែក” របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ជាលើកដំបូងក្នុងអាជីពរបស់គាត់ បន្ទាប់ពីក្លាយជាវីរបុរសជួយក្រុម “Seleção” ឈ្នះ 2-1 ក្នុងការប្រកួត UEFA Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃពុធ ទី 4 ខែមិថុនា។

កន្លងមក ខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះ ធ្លាប់លេង៥ប្រកួតជាមួយអាឡឺម៉ង់ ចាញ់ទាំង៥ដង ប៉ុន្តែក្នុងការប្រកួតនេះ គាត់បានស៊ុតបញ្ចូលទីគ្រាប់ឈ្នះ ដើម្បីជួយក្រុមរបស់គាត់ឱ្យវិលមករកជ័យជម្នះវិញ។

Ronaldo ក៏បានស៊ុតបញ្ចូលទីគ្រាប់ទី 137 របស់គាត់ក្នុងការបង្ហាញខ្លួន 220 សម្រាប់ប្រទេសរបស់គាត់ ក៏ដូចជា 937 របស់គាត់នៅក្នុងការប្រកួតទាំងអស់ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីឈានដល់ 1,000 គ្រាប់។

ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​នេះ​សម្រាប់ “កងទ័ព​មាស” ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជ័យ​ជម្នះ​លើក​ដំបូង​លើ​អាល្លឺម៉ង់​ក្នុង​រយៈ​ពេល 25 ឆ្នាំ។ លើកចុងក្រោយដែលពួកគេឈ្នះគឺនៅ Euro 2000 ដែលព័រទុយហ្គាល់ឈ្នះ 3-0 ។

សម្រាប់ព័រទុយហ្គាល់ ពេលនេះពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Nations League ដែលពួកគេនឹងត្រូវជួបក្រុមឈ្នះអេស្ប៉ាញទល់នឹងបារាំងនៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា។

 

Last News