Pogba គាំទ្រ Dembélé ឲ្យឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ 2025

Goalkhmer.com
Pogba

នៅក្នុងការផ្សាយផ្ទាល់លើ Twitter ជាមួយ YouTuber ដ៏ល្បីអាមេរិក IShowSpeed កាលពីថ្ងៃអាទិត្យ កីឡាករជាតិបារាំង Paul Pogba បានបង្ហាញជាចំហឈ្មោះកីឡាករដែលគាត់គាំទ្រឲ្យឈ្នះ Ballon d’Or ឆ្នាំ 2025។

គាត់និយាយថា៖ “ខ្ញុំគាំទ្រ Dembouz មែនទែន!” ដែល Dembouz គឺជាឈ្មោះក្លែងរបស់ Ousmane Dembélé ខ្សែប្រយុទ្ធរបស់ PSG។

Paul Pogba អះអាងថា Dembélé មានរដូវកាលល្អបំផុត គាត់ជួយ PSG ឈ្នះពាន Champions League រកគ្រាប់បាល់សំខាន់ៗ ហើយក៏មានតួនាទីសំខាន់សម្រាប់ក្រុមផងដែរ Pogba ថែមទាំងបញ្ជាក់ថា៖
“បើឆ្នាំនេះគាត់មិនឈ្នះទេ គាត់នឹងមិនឈ្នះទៀតទេ!”

បន្ទាប់មក Pogba ដែលបច្ចុប្បន្នលេងឲ្យ AS Monaco បានរៀបរាប់ Top 5 របស់គាត់សម្រាប់ Ballon d’Or ឆ្នាំនេះ៖
១. Ousmane Dembélé
២. Lamine Yamal – កីឡាករវ័យក្មេងរបស់អេស្ប៉ាញ
៣. Achraf Hakimi – ខ្សែការពារ PSG
៤. Vitinha – ខ្សែបម្រើ PSG
៥. Kylian Mbappé – កាប់ពីតែនក្រុមជម្រើសជាតិបារាំង​​​​ និងខ្សែប្រយុទ្ធ​ Real Madrid

Pogba ក៏បានការពារ Kylian Mbappé ដោយនិយាយថា ទោះបីគេវិភាគវាយប្រហារគាត់យ៉ាងខ្លាំងក៏ដោយ Mbappé បានបញ្ចប់រដូវកាលជាអ្នកឈ្នះពាន Pichichi (ជាកីឡាករដែលស៊ុតបាល់បញ្ចូលទីបានច្រើនបំផុតនៅ La Liga) និងក៏ជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនទាំងនៅអឺរ៉ុប។

សម្រាប់ Pogba ការទទួលបាន Ballon d’Or របស់ Dembélé នៅឆ្នាំ 2025 នេះ គឺជាឱកាសដ៏ល្អបំផុតក្នុងអាជីពរបស់គាត់។

គួរបញ្ជាក់ផងដែរ​ កម្មវិធី Ballon d’Or ២០២៥ លើកទី៦៩ ​​​នឹងប្រារព្ធនៅថ្ងៃទី​ ២២ កញ្ញាឆ្នាំ២០២៥​ នៅទីក្រុងប៉ារីស

Last News