Marseille កំពុងធ្វើការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ ដើម្បីពង្រឹងការវាយប្រហាររបស់ពួកគេ។
ព័ត៌មានលំអិត៖ ថ្ងៃនេះទំព័រផ្លូវការរបស់ក្លឹបបារាំង Marseille បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងអាយុ 36 ឆ្នាំ Pierre-Emerick Aubameyang ។
កិច្ចព្រមព្រៀងនេះមានរហូតដល់ឆ្នាំ 2027 ដោយកីឡាកររូបនេះបានចូលរួមជាមួយក្លឹបបារាំងដោយមិនគិតថ្លៃ។
Aubameyang ធ្លាប់លេងឱ្យ Marseille ពីឆ្នាំ 2023 ដល់ 2024 ក្នុងអំឡុងពេលនោះគាត់បានបង្ហាញខ្លួន 51 ប្រកួតស៊ុតបញ្ចូលទីបាន 31 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 11 ដង។
ក្លឹបចុងក្រោយរបស់ Aubameyang គឺក្រុម Al-Qadsiyah អារ៉ាប៊ីសាអូឌីត។







