កីឡាករជើងចាស់នៃក្រុម Lion of Teranga មិនមានឈ្មោះក្នុងការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិខែក្រោយខ្សែបម្រើស្លាប Al Nassr Sadio Mane ត្រូវបានចាកចេញពីក្រុមសេណេហ្គាល់សម្រាប់ការប្រកួតមិត្តភាពជាមួយអៀរឡង់ និងអង់គ្លេសនៅដើមខែក្រោយ។
សេណេហ្គាល់ នឹងត្រូវប្រកួតជាមួយអៀរឡង់ ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Dublin នៅថ្ងៃសុក្រ ទី៦ ខែមិថុនា មុនពេលជួបជាមួយក្រុមអង់គ្លេស ក្នុងទីក្រុង Nottingham នៅថ្ងៃអង្គារ ទី១០ ខែមិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបញ្ជីឈ្មោះកីឡាករទាំង 26 នាក់ ដែលគ្រូបង្វឹក Pape Thiaw បានប្រកាស ហើយមិនមានឈ្មោះ Sadio Mane តារាល្បីអាយុ 33 ឆ្នាំ Thiaw បានបង្ហាញអំពីអវត្តមានរបស់ Mane ថា “វាជាការសម្រេចចិត្តផ្ទាល់ខ្លួន ជារឿងផ្ទាល់ខ្លួន ហើយខ្ញុំគោរពគាត់ក្នុងនាមជាគ្រូបង្វឹក” ។
Mane បានប្រឈមមុខនឹងការរិះគន់ចំពោះការលេងដ៏ខកចិត្តរបស់គាត់សម្រាប់សេណេហ្គាល់ក្នុងខែមីនាក្នុងអំឡុងពេលជម្រុះ World Cup ឆ្នាំ 2026 នៅអាហ្វ្រិក។
សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់វិញមានកីឡាករ៧នាក់ដែលត្រូវបានទម្លាក់ពីក្រុមកន្លងមក។ វិលមកក្រុមវិញហើយដែលម្នាក់ជាខ្សែប្រយុទ្ធរបស់ Chelsea គឺ Nicolas Jackson។