ក្លិបអង់គ្លេស Man UTD កំពុងពិចារណាជ្រើសយកខ្សែបម្រើ Jadon Sancho ធ្វើជាលក្ខខណ្ឌមួយ ដើម្បីចរចាជាមួយក្លិបអ៊ីតាលី Napoli អំពីការផ្ទេរយកខ្សែប្រយុទ្ធកណ្តាល Victor Osimhen។
ការដែល Man UTD បានគិតគូរបែបនេះ បន្ទាប់ពី Napoli ចាប់អារម្មណ៍លើ Jadon Sancho ដើម្បីមកជំនួសតំណែង Khvicha Kvaratskhelia ដែលបានចាកចេញទៅ Paris Saint-Germain។
ចំណែកឯក្លិបបិសាចក្រហមខ្លួនឯងវិញក៏កំពុងចាប់អារម្មណ៍លើ Victor Osimhen ស្រាប់ ដើម្បីមកបំពេញចំណុចខ្សោយក្រុមនៅត្រង់តំបន់ប្រយុទ្ធកណ្តាល។
យោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Gianluca Di Marzio បានអោយដឹងថា Napoli មានបំណងចង់ចុះកិច្ចសន្យាយក Jadon Sancho នៅរដូវក្តៅនេះ ដើម្បីមកជំនួសតំណែង Kvaratskhelia។
ដោយឡែកខាង Man UTD វិញ ក៏មិនចង់ទុក កីឡាករវ័យ២៥ឆ្នាំ អោយនៅបន្តដែរ ដូច្នេះពួកគេគ្រោងនឹងឆ្លៀតឱកាសនេះ ដើម្បីយក Jadon Sancho ដាក់ជាលក្ខខណ្ឌទៅចរចាជាមួយ Napoli អំពីការផ្ទេរ Victor Osimhen វិញម្តង៕