Man UTD កាន់តែកៀក ការនាំយកខ្សែប្រយុទ្ធ Bryan Mbeumo ពី Brentford

Goalkhmer.com
Bryan Mbeumo

ក្លិប Man UTD កាន់តែកៀកនឹងការចុះកិច្ចសន្យានាំយកបានខ្សែប្រយុទ្ធ Bryan Mbeumo ពីក្លិប Brentford បន្ទាប់ពីពួកគេដាក់សំណើលើកទី ២ ជាផ្លូវការ ។

ក្លិបបិសាចក្រហមបានបញ្ជូនសំណើនេះកាលពីចុងសប្តាហ៍កន្លងទៅ ក្នុងទំហំទឹកប្រាក់ជិត ៨២ លានដុល្លារអាមេរិក ។

មែនទែនទៅ Man UTD ធ្លាប់បញ្ជូនសំណើ ដើម្បីចុះកិច្ចសន្យាយក Bryan Mbeumo ពី Brentford រួចម្តងហើយ ដោយពេលនោះពួកគេបានដេញថ្លៃជាទឹកប្រាក់ចំនួន ៧៥ លានដុល្លារអាមេរិក ប៉ុន្តែ សំណើនោះត្រូវបានបដិសេធ។

ទោះបីយ៉ាងណា Man UTD នៅតែមិនបោះបង់ ដោយពួកគេនៅតែបន្តផែនការរបស់ខ្លួនតាមចុះកិច្ចសន្យាយក Bryan Mbeumo ជាថ្មីម្តងទៀត ហើយការដាក់សំណើលើកទី ២ នេះ ពួកគេហ៊ានអោយតម្លៃផ្ទេរថ្លៃជាងមុន។

មូលហេតុដែល ក្លិប Man UTD ចង់បាន Bryan Mbeumo ខ្លាំងបែបនេះ ដោយសាររូបគេជាកីឡាករម្នាក់ ដែលក្លិបរំពឹងថា នឹងក្លាយជាកីឡាករដ៏ត្រឹមត្រូវ ដែលមានសមត្ថភាពអាចលេងបានតាមប្រព័ន្ធរបស់គ្រូបង្វឹកលោក Ruben Amorim៕

Last News