Man City កំណត់គោលដៅផ្ទេរយកខ្សែការពារ Rayan Ait-Nouri របស់ Wolverhampton

Goalkhmer.com
Rayan Ait-Nouri

គ្រូបង្វឹក Man City លោក Pep Guardiola បានកំនត់គោលដៅលើខ្សែការពារ Rayan Ait-Nouri របស់ Wolverhampton ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេង។

Man City បានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅ Premier League 2024-25 និងបានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេង ចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១ មកម្លេះ។ ដោយសារបែបនេះ លោក Pep Guardiola ចង់ពន្លឿនការដោះស្រាយបញ្ហាអោយបាន នៅរដូវក្តៅខណៈ Rayan Ait-Nouri របស់ Wolverhampton គឺជាកីឡាករដែលរូបលោកសម្លឹងឃើញ។

មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេ សម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរី ប៉ុន្តែប្រភពពី BBC អោយដឹងថា ការផ្ទេរនេះនិងអាចកើតមានឡើងបាន។

សម្រាប់ Rayan Ait-Nouri បច្ចុប្បន្នបានជាប់ក្នុងក្រុមជម្រើសជាតិអាល់ហ្សេរីសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម រវ៉ាន់ដា និងស៊ុយអែតនៅ ខណៈ Man City ចង់បញ្ចប់ការផ្ទេរ កីឡាករវ័យ ២៣ឆ្នាំ មុនថ្ងៃទី ១០ ខែមិថុនា ដើម្បីអោយ Ait-Nouri អាចចូលលេងជួយក្រុមសម្រាប់វគ្គចែកពូលនៃព្រឹត្តការណ៍ FIFA Club World Cup 2025៕

Last News