យោងតាមប្រភពខាងក្នុងរបស់ Fabrizio Romano បានឱ្យដឹងថា Manchester City ជិតឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Rayan Cherki របស់ Lyon ។
ព័ត៌មានលំអិត៖ ខ្សែបម្រើសញ្ជាតិបារាំង Rayan Cherki គ្រោងនឹងចុះកិច្ចសន្យារយៈពេលវែងជាមួយក្លឹប Manchester City នៅប៉ុន្មានថ្ងៃខាងមុខនេះ។ Lyon នឹងទទួលបាន 30 លានអឺរ៉ូសម្រាប់កីឡាករ។
នៅក្នុងរដូវកាល 2024/2025 Cherki លេងបាន 44 ប្រកួត ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង ផ្តល់ 20 assists ។



