Liverpool ចង់បាន Malick Fofana របស់ Lyon មកជំនួស Federico Chiesa

Goalkhmer.com
Malick Fofana

ខ្សែប្រយុទ្ធ Federico Chiesa អាយុ ២៧ ឆ្នាំ ត្រូវបានក្លិប Liverpool ប្រើប្រាស់តិចតួចបំផុតកាលពីរដូវកាលមុន។ បន្ទាប់ពីការផ្លាស់មកកាន់ទឹកដីអង់គ្លេសរបស់គាត់ក្នុងរដូវក្តៅ កីឡាករអ៉ីតាលីរូបនេះបានលេងក្នុង Premier League ត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះ ហើយចាប់ផ្តើមជាជម្រើសដំបូងក្នុងការប្រកួតទីពីរចុងក្រោយក្នុងរដូវកាល នៅពេលដែលក្រុមបានឈ្នះជើងឯករួចហើយ។ ដូច្នេះ Liverpool ក៏កំពុងព្យាយាមលក់ Chiesa ដែលបច្ចុប្បន្នមិនទាន់មានក្លិបណាចាប់អារម្មណ៍ច្បាស់លាស់នៅឡើយនោះទេ។ ទោះបីជាយ៉ាងណាអ្នកកាសែត Sacha Tavolieri បានរាយការណ៍ថា ក្រុមនៅ Merseyside កំពុងរៀបចំយុទ្ធនាការសម្រាប់ជំនួសរូបគាត់ដោយកំណត់យក Malick Fofana អាយុ ២០ ឆ្នាំ របស់ក្លឹប Olympique Lyonnais ជាគោលដៅសំខាន់។
កីឡាករបែលហ្ស៊ិករូបនេះ ទើបតែផ្លាស់ប្តូរតំណាង និងនឹងត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្តូរចេញពី Lyon ក្នុងតម្លៃប្រហែល ៥០ លានអឺរ៉ូ នៅរដូវក្តៅនេះ។ ប៉ុន្តែ Lyon សង្ឃឹមថា ប្រសិនបើមានការប្រកួតប្រជែងក្នុងការដេញថ្លៃ តម្លៃនឹងអាចឡើងដល់ប្រហែល ៧០ លានអឺរ៉ូ។ យោងតាមកាសែត L’Équipe ខ្សែប្រយុទ្ធវ័យក្មេង Malick Fofana ក៏ជាគោលដៅរបស់ Chelsea ផងដែរ។ ប៉ុន្តែ លោក Tavolieri ឱ្យដឹងថា Liverpool កំពុងនាំមុខ Chelsea ក្នុងការប្រជែងយកកីឡាករ ដែលរដូវកាលមុន រកបាន ជាមួយគ្រាប់បាល់ និង Assists សរុប ១៧ គ្រាប់ ក្នុង ៤១ ប្រកួត ៕

Last News