Leicester City បានសម្រេចចិត្តចែកផ្លូវជាមួយនឹងគ្រូបង្វឹកលោក Ruud Van Nistelrooy មុនរដូវកាលថ្មីឆ្នាំ ២០២៥-២៦ ចូលមកដល់ ។
ជាការពិត Leicester City បានប្តូរទៅលេងក្របខណ្ឌលំដាប់ទី២ អង់គ្លេស EFL Championship បន្ទាប់ពីពួកគេធ្លាក់ចេញពីក្របខណ្ឌ Premier League រដូវកាលមុន ដោយឈ្នះការប្រកួតត្រឹមតែ ៦លើក ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ លោក Steve Cooper ហើយបណ្តេញគ្រូបង្វឹករូបនេះចេញកាលពីខែវិច្ឆិកា។
ក្រោយមក លោក Ruud Van Nistelrooy បាមចូលមកជំនួសតំណែងនៅពាក់កណ្តាលរដូវកាល ប៉ុន្តែក៏ជួបរឿងមិនល្អដូចគ្នា ដោយ Leicester City តែងតែប្រកួតចាញ់ជាប់ៗគ្នា រហូតត្រូវធ្លាក់ចេញពីលីគកំពូលអង់គ្លេស។
Leicester City បានទាក់ទងលោក Ruud Van Nistelrooy ទៅដឹកនាំ ព្រោះតែឃើញពីសមត្ថភាព ដឹកនាំ Man UTD ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្តរយៈពេលខ្លីទទួលជោគជ័យ ៕