Juventus បញ្ជាក់ពីការបន្តខ្ចីជើងសម្រាប់ Mouhani និង Conceicao ដើម្បីចូលរួម Club World Cup

Goalkhmer.com

Juventus បានបង្ហាញតាមរយៈ X របស់ក្លឹបថា Kolo Mouani និង Conceicao នឹងអាចលេងឱ្យក្រុមរបស់ Igor Tudor ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ 2025 ដែលចាប់ផ្តើមក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ពីយល់ព្រមបន្តលក្ខខណ្ឌខ្ចីជើងជាមួយក្លឹបរៀងៗខ្លួន។

Kolo Mouhani ដើមឡើយបានចូលរួមជាមួយ Juventus ពី Paris Saint-Germain និង Conceicao ពី Porto ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2024-25 ដោយគ្មានជម្រើសក្នុងការទិញ។ កិច្ចសន្យាត្រូវផុតកំណត់នៅដំណាច់ខែមិថុនា ឬកំឡុងពេលប្រកួត ដូច្នេះហើយ Bianconeri បានរៀបចំឱ្យក្លឹបទាំងពីរបន្តលក្ខខណ្ឌរបស់ពួកគេទៅតាមនោះ។

ទន្ទឹមនឹងនេះ អ្នកចាត់ការទូទៅថ្មីរបស់ Juventus លោក Damien Comolli បានបញ្ជាក់ថា ការពិភាក្សាកំពុងបន្ត ហើយលោកមានទំនុកចិត្តក្នុងការឈានដល់កិច្ចព្រមព្រៀងដើម្បីរក្សា Kolo Mouhani ជាមួយក្លឹបសម្រាប់រដូវកាល 2025-26 បន្ទាប់ពីស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុង 16 ប្រកួតក្នុងក្របខ័ណ្ឌ Serie A ក្នុងពាក់កណ្តាលរដូវកាលនេះ។

ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Renato Vega ដែលខ្ចីជើងពី Chelsea នឹងត្រលប់ទៅក្លឹបមេរបស់គាត់វិញ បន្ទាប់ពីកិច្ចសន្យារយៈពេលប្រាំមួយខែរបស់គាត់ផុតកំណត់។

Last News