Inter Milan នឹងប្រើឯកសណ្ឋានក្រុមទី៣ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង PSG

Goalkhmer.com
Inter Milan

Inter Milan នឹងប្រើប្រាស់ឯកសណ្ឋានឈុតសម្លៀកបំពាក់ក្រុមទី៣ ពណ៌មាស ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ទល់នឹង Paris Saint Germain នៅលើទឹកដីទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

បញ្ហាពណ៌ឯកសណ្ឋានស្រដៀងគ្នា ទៅនឹង Paris Saint Germain ក្លាយជាបញ្ហាមុនការប្រកួត រហូតធ្វើអោយ Inter Milan បង្ខំចិត្តប្រើឯកសណ្ឋានទី៣ ក្នុងវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

Inter Milan ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួន ៦លើក ដោយពួកគេមិនធ្លាប់ប្រើឯកសណ្ឋានទី៣ នៅការប្រកួតឡើយ ចាប់តាំងពីឆ្នាំ ១៩៦៤ មក។

សម្រាប់ Paris Saint Germain វិញ នឹងប្រើឯកសណ្ឋានក្នុងទឹកដីរបស់ខ្លួន ដែលមានពណ៌ទឹកប៊ិកក្រម៉ៅ លាយឡំជាមួយនឹងឆ្នូតពណ៌ក្រហមលាយពណ៌សរ ហើយគូប្រកួតរបស់ពួកគេមិនអាចប្រើប្រាស់អាវក្នុងទឹកដីមានពណ៌ខៀវទឹកប៊ិក លាយខ្មៅប្រចាំត្រកូលខ្លួនបាន។

មុនការប៉ះគ្នាដណ្តើមពានរង្វាន់ UEFA Champions League នេះដែរ Inter Milan ក៏បានជួបរឿងខកចិត្តដោយបានរបូតពានរង្វាន់លីគកំពូល Serie A ទៅកាន់ដៃគូប្រជែង Napoli ទោះខ្លួនព្យាយាមប្រជែង ទាំងប្រផិតប្រផើយយ៉ាងណាក៏ដោយ។ របូតពានក្នុងស្រុក នឹងអាចធ្វើអោយ Inter Milan ប្តេជ្ញាប្រកួតអស់ពីលទ្ធភាពដើម្បីឈ្នះជើងឯកនៅវគ្គផ្តាច់ព្រ័ត្រលើកនេះ៕

Last News