Everton ជិតទទួលបានកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែការពារស្តាំ Kenny Tete របស់ Fulham លើការផ្ទេរដោយឥតគិតថ្លៃ។
គ្រូបង្វឹកលោក David Moyes បានដាក់គោលដៅអទិភាពកីឡាករថ្មីមួយក្នុងរដូវក្តៅ បន្ទាប់ពីខ្សែការពារ Ashley Young វ័យ ៣៩ ឆ្នាំមិនត្រូវបានផ្តល់កុងត្រាថ្មី ហើយជាមួយនឹងប្រធានក្រុម Seamus Coleman ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។
សម្រាប់ Kenny Tete នឹងផុតកុងត្រានៅចុងខែនេះហើយ Fulham សង្ឃឹមថា រូបគេនឹងបន្តរួមរស់ជាមួយក្រុម។ ប៉ុន្តែកីឡាករវ័យ ២៩ ឆ្នាំ បានក្លាយជាគោលដៅសំខាន់របស់ Everton ហើយការចរចាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំគឺមានភាពរហ័សរហួន ។
កីឡាករ Jake O’Brien ដែលត្រូវបានចុះហត្ថលេខាពី Lyon ក្នុងតួនាទីជាខ្សែការពារកណ្តាលបានលេងជាប់លាប់នៅខ្សែការពារស្តាំបន្ទាប់ពីការចូលកាន់តំណែងរបស់លោក David Moyes កាលពីខែមករា បន្ទាប់ពីរូបគេហាក់មិនត្រូវបានអើពើដោយគ្រូបង្វឹកចាស់លោក Sean Dyche ខណៈដែលខ្សែការពារស្កុតឡែន Nathan Patterson ក៏ស្ថិតក្នុងគម្រោងរបស់លោក David Moyes ផងដែរ។
ទោះជាយ៉ាងណាក៏ដោយលោក David Moyes មានបំណងចង់ធានាបាននូវទម្រង់លេងល្អនៅក្របខណ្ឌ Premier League ហើយ Everton ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករជើងចាស់អង់គ្លេស Kyle Walker របស់ Manchester City, Kyle Walker-Peters របស់ Southampton និង Vladimir Coufal នៅពេលដែលលោក នៅដឹកនាំ West Ham United ប៉ុន្តែ អតីតសមាជិក Ajax និង Lyon កីឡាករ Kenny Tete គឺជាជម្រើសដែលលោក David Moyes ពេញចិត្ត នឹងត្រៀមនាំមកចូលរួម Everton នាពេលឆាប់ៗ៕