Arsenal ជួបបញ្ហាប្រាក់ខែរបស់ Rodrygo បន្ទាប់ពីបោះបង់ចោលការចរចាជាមួយ Nico Williams

Goalkhmer.com
Rodrygo

ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Rodrygo Goes អាចនឹងត្រលប់មកនៅក្នុងបញ្ជីផ្ទេររបស់ក្លិប Arsenal ម្ដងទៀត បន្ទាប់ពីការប្រកួត FIFA Club World Cup ដែលកំពុងដំណើរការ។ ការបង្ហាញទម្រង់លេងរបស់កីឡាករប្រេស៊ីលរូបនេះនៅក្នុងរដូវកាល ២០២៤/២៥ មិនល្អនោះទេ ជាពិសេសចាប់តាំងពីខែកុម្ភៈ គាត់អាចរកគ្រាប់បាល់បាន ១ គ្រាប់ និង Assist ៣ ដងប៉ុណ្ណោះ។

ការធ្លាក់ទម្រង់លេងនេះ បានធ្វើឲ្យ Real Madrid ចាប់ផ្តើមពិចារណាក្នុងការដាក់លក់គាត់នៅលើទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ ទោះជាយ៉ាងណា Rodrygo បានប្រាប់គ្រូបង្វឹកថ្មីលោកថ្មី Xabi Alonso ថាគាត់ចង់ស្នាក់នៅបន្ដ ប៉ុន្តែស្ថានការណ៍នៅតែបើកចំហសម្រាប់ការផ្លាស់ប្តូរ។

Arsenal ទើបតែនាំយក Martin Zubimendi ដែលកិច្ចព្រមព្រៀងរួចរាល់ហើយ។ ក្លឹបក៏កំពុងពិចារណាចង់បានខ្សែប្រយុទ្ធថ្មីដែរ ដោយមាន Viktor Gyokeres និង Benjamin Sesko នៅក្នុងបញ្ជីគោលដៅ។
Arsenal ធ្លាប់ចាប់អារម្មណ៍លើ Nico Williams ដែរ ប៉ុន្តែបានបោះបង់ចោលការចរចា ដោយសារកីឡាកររូបនេះស្នើប្រាក់ខែ ៧-៨ លានអឺរ៉ូ/ឆ្នាំ ដែលខ្ពស់ជាងកំណត់ប្រាក់ខែរបស់ក្លឹប។ ឥឡូវនេះ Arsenal កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រមកផ្តោតលើ Rodrygo វិញ។ តម្លៃផ្ទេររបស់គាត់ប្រហែល ៧៥ លានអឺរ៉ូ ដែល Arsenal  ព្រមចំណាយ ប៉ុន្តែ បញ្ហាសំខាន់គឺប្រាក់ខែ។ Rodrygo ត្រូវបានរាយការណ៍ថាស្នើប្រាក់ខែ ១២ លានអឺរ៉ូ/ឆ្នាំ ដែលអាចធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេរបស់ក្លឹប Arsenal ហើយនេះគឺមិនស្ថិតនៅក្នុងផែនការចំណាយប្រាក់ខែរបស់ក្លឹបឡើយ ៕

Last News