Arsenal មិនត្រឹមតែចង់បាន Tonali នោះទេ Lewis Miley កំពុងក្លាយជាគោលដៅថ្មីមួយផងដែរ

Arsenal កំពុងរៀបចំផែនការទិញខ្សែបម្រើពី Newcastle United ដល់ទៅ 2 នាក់ មិនមែនមានតែ Sandro Tonali ប៉ុណ្ណោះទេ។

កន្លងមក Tonali ត្រូវបានផ្តល់ជូន Arsenal នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវរងា ប៉ុន្តែការផ្ទេរមិនបានកើតឡើងឡើយ។ ទោះជាយ៉ាងណា Arsenal នៅតែចាប់អារម្មណ៍លើខ្សែបម្រើអ៊ីតាលីរូបនេះ ហើយបានទាក់ទងជាមួយភ្នាក់ងាររបស់គេរួចហើយ។ ទោះបីជាមានក្លឹបធំៗដូចជា Liverpool, Man City, Inter Milan និង Juventus ចាប់អារម្មណ៍ដែរ ក៏ Tonali ត្រូវបានរាយការណ៍ថា ចង់ត្រឡប់ទៅលេងនៅ Serie A វិញ។

ក្រៅពី Tonali Arsenal ក៏កំពុងតាមដាន Lewis Miley ខ្សែបម្រើវ័យក្មេងដែលកំពុងបង្ហាញទម្រង់លេងល្អជាមួយ Newcastle។ ក្រុមភ្នាក់ងារសង្កេតការណ៍ (scouts) របស់ Arsenal បានទៅមើលការប្រកួតរបស់ Newcastle ដើម្បីតាមដាន Miley ដោយផ្ទាល់។

Miley ត្រូវបានគេចាត់ទុកថា ជា “talent មិនគួររំលង” ហើយការលេងដ៏ឆ្នើមរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅអឺរ៉ុប រួមមាន Man City, Aston Villa និង Borussia Dortmund ផងដែរ។ មកទល់ពេលនេះ គេបានស៊ុតបញ្ចូលទី 6 គ្រាប់ និង assist 7 ដង ក្នុងការលេង 76 ប្រកួតឲ្យ Newcastle។

សរុបមក Arsenal កំពុងពិចារណាយ៉ាងម៉ត់ចត់លើការទិញខ្សែបម្រើពី Newcastle ដល់ទៅ 2 នាក់ ដើម្បីពង្រឹងកម្លាំងក្រុមសម្រាប់រដូវកាលក្រោយ។

Last Post