ប៊ុនដេសលីហ្គា អាល្លឺម៉ង់ | សប្តាហ៍ទី 22
🟡 B. Dortmund VS Mainz 05 ⚪️
📅 ថ្ងៃសុក្រ ទី 13 ខែកុម្ភៈ ឆ្នាំ 2026
🏟 ស៊ីកណាល់ អ៊ីឌូណា ផាក (Signal Iduna Park)
📊 សួស្តីបងប្អូន! ជំនួបប៊ុនដេសលីហ្គានៅរាត្រីថ្ងៃសុក្រនេះ គឺជាការតទល់គ្នារវាងក្រុមដែលកំពុងមានទម្រង់លេងយ៉ាងល្អ (Top Form) Dortmund ដែលកំពុងតែសម្រុកដេញតាមប្រមាញ់តំណែងជើងឯក នឹងត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុម Mainz 05 ម្ចាស់ផ្ទះសង្ឃឹមថានឹងដណ្តើមបានជ័យជម្នះ 6 ប្រកួតជាប់ៗគ្នានៅក្នុងលីគ ដើម្បីកាត់បន្ថយគម្លាតពីក្រុមមេតារាងមកនៅត្រឹម 3 ពិន្ទុ ខណៈដែលក្រុមភ្ញៀវក៏ចង់រក្សាកំណត់ត្រាល្អរបស់ខ្លួន បន្ទាប់ពីឈ្នះ 4 ក្នុងចំណោម 5 ប្រកួតចុងក្រោយ។
🟡 ចាប់ផ្តើមពីម្ចាស់ផ្ទះ Dortmund ក្រុមរបស់លោក Nico Kovac កំពុងបង្ហាញភាពខ្លាំងនិងស្ថេរភាពគួរឱ្យកត់សម្គាល់។ កាលពីប្រកួតមុន ពួកគេទើបតែបានយកឈ្នះ Wolfsburg 2-1 ដោយគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោងពីសំណាក់ Serhou Guirassy។ បច្ចុប្បន្ន Dortmund ឈរនៅចំណាត់ថ្នាក់លេខ 2 តាមពីក្រោយ Bayern Munich តែ 6 ពិន្ទុប៉ុណ្ណោះ។ ចំណុចខ្លាំងរបស់ពួកគេនៅរដូវកាលនេះ គឺការលេងក្នុងដីមិនដែលចាញ់ទាល់តែសោះ និងរក្សា Clean Sheet បានដល់ទៅ 10 ដង (ខ្ពស់បំផុតក្នុងលីគ)
⚪️ងាកមកមើលក្រុមភ្ញៀវ Mainz 05 ចាប់តាំងពីលោក Urs Fischer ចូលមកដឹកនាំ ក្រុម “Carnival Club” មួយនេះបានប្តូរមុខមាត់ថ្មីទាំងស្រុង។ កាលពីសប្តាហ៍មុន ពួកគេទើបតែឈ្នះ Augsburg 2-0 តាមរយៈការស៊ុតប៉េណាល់ទីទាំងពីរគ្រាប់របស់ Nadiem Amiri។ ក្រោមការដឹកនាំរបស់លោក Fischer ក្រុម Mainz ទើបតែចាញ់ 1 ប្រកួតគត់គ្រប់កម្មវិធី ដោយឡើងមកឈរលេខ 14 ឆ្ងាយពីតំបន់គ្រោះថ្នាក់។ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភ គឺកំណត់ត្រាលេងក្រៅដី ដោយឈ្នះតែ 1 ដងគត់ ក្នុងការចេញទៅសួរសុខទុក្ខគេ 10 ប្រកួតចុងក្រោយ។
ទោះបីជា Mainz 05 រឹងមាំជាងមុន ប៉ុន្តែការមកតទល់ជាមួយ Dortmund នៅកីឡដ្ឋាន ស៊ីកណាល់ អ៊ីឌូណា ផាក ក្នុងពេលដែលម្ចាស់ផ្ទះកំពុងឡើងជើងខ្លាំង គឺជាការងារដ៏លំបាកបំផុត។ Dortmund មានកម្លាំងចិត្តខ្ពស់ក្នុងការដេញតាមពិន្ទុក្រុមមេតារាង។ ជឿជាក់ថា Dortmund នឹងគ្រប់គ្រងការប្រកួត និងយកឈ្នះទៅលើក្រុមភ្ញៀវបានយ៉ាងងាយស្រួល។
ព័ត៌មានគួរឱ្យចាប់អារម្មណ៍សម្រាប់ការភ្នាល់
⚽️ លទ្ធផលរំពឹងទុក: Dortmund ឈ្នះ Mainz 2-0
✅ក្រុមឈ្នះ: Dortmund (ដោយសារកំណត់ត្រាក្នុងដីរឹងមាំខ្លាំង)
✅គ្រាប់បាល់ សរុប (Over/Under 2.5): ទាប (Under) – ព្រោះ Mainz 05 លេងការពារបានល្អ ខណៈ Dortmund ពូកែរក្សា Clean Sheet។
✅ការស៊ុតបញ្ចូលទីទាំងសងខាង (BTTS): ទេ (No) – មានឱកាសខ្ពស់ដែល Dortmund នឹងឈ្នះដោយមិនឱ្យគេស៊ុតចូល។
✅ក្រុមស៊ុតគ្រាប់ដំបូង: Dortmund។

