ការប្រកួតពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

Atletico Madrid VS Barcelona

🏆 ការប្រកួតពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី 1 🏆
🥅 Atletico Madrid VS Barcelona
📅 ​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ 03 : 00 ទៀបភ្លឺ
🏟 នៅកីឡាដ្ឋាន: Metropolitano
⚽️ ក្រុម Barcelona តឲ្យក្រុមម្ចាស់ផ្ទះ Atletico ( – 0.5 )

📊 សួស្តីបងប្អូន! យប់នេះមានការប្រកួតដ៏ធំបំផុតប្រចាំសប្តាហ៍ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ជើងទី ១ រវាងក្រុម Atletico Madrid បើកទ្វារកីឡាដ្ឋាន Riyadh Air Metropolitano ទទួលស្វាគមន៍យក្សកាតាឡាន់ Barcelona នេះគឺជាការប្រកួតសងសឹក កាលពីរដូវកាលមុន Barca ទម្លាក់ Atletico ត្រឹមវគ្គនេះឯង តើលោក Diego Simeone អាចសងសឹកវិញបានទេ ?

📝 ចាប់ផ្តើមពីម្ចាស់ផ្ទះ Atletico Madrid ស្ថានការណ៍ក្រុមរបស់លោក Simeone កំពុងគួរឱ្យព្រួយបារម្ភ ។ ពួកគេទើបតែ ចាញ់ក្នុងផ្ទះ ២ ប្រកួតជាប់គ្នា (ចាញ់ Real Betis ០-១ និង Bodo Glimt ១-២) នេះជារឿងកម្របំផុតសម្រាប់ Atletico ។ ក្នុងលីគ ពួកគេដាច់ ១៣ ពិន្ទុពីកំពូលតារាង ដូច្នេះ Copa del Rey គឺជាក្តីសង្ឃឹមតែមួយគត់ដើម្បីលើកពាន ។ ទោះបីជុំមុនលត់ Betis ៥-០ មែន តែទម្រង់លេងបច្ចុប្បន្នគឺមិនស្ថិតស្ថេរទេ (ឈ្នះតែ ២ ក្នុង ៥ ប្រកួតចុងក្រោយ)។

📝 ងាកមកមើលក្រុមភ្ញៀវ Barcelona របស់លោក Hansi Flick វិញ ពួកគេកំពុងឡើងជើងខ្លាំង គឺឈ្នះ ៦ ប្រកួតជាប់គ្នា និងស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ២ គ្រាប់រាល់ការប្រកួត! (ស៊ុតបាន ១៩ គ្រាប់ របូតតែ ៥) ។ Barcelona កំពុងនាំមុខគេនៅ La Liga (ស៊ុត ៦៣ គ្រាប់) និងទើបឈ្នះ Mallorca ៣-០ ។ ចំណុចសំខាន់បំផុតគឺ ‘ចិត្តសាស្ត្រ’ Barcelona ឈ្នះ Atletico ៣ ដងជាប់គ្នា ចុងក្រោយដែលជួបគ្នា ពួកគេមានទំនុកចិត្តពេញលេញសម្រាប់ការប្រកួតនេះ ។ សរុបមក Atletico លេងក្នុងផ្ទះមែន តែកំពុងបាត់បង់ទំនុកចិត្ត ។ ឯ Barcelona ក្រោមការដឹកនាំលោក Hansi Flick គឺសាហាវពេកក្នុងការទប់ទល់ ។ Barca កំពុងសម្លឹងមើលការឈ្នះពាន ៣ ក្នុងរដូវការនេះដូច្នេះពួកគេនឹងមិនបន្ធូរដៃទេ ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
⚽️ ភ្នាល់ទៅលើក្រុម Barcelona តឲ្យគេ ( – 0.5 ) ដើម្បីឈ្នះ
👉 លទ្ធផលគ្រាប់បាល់ 90នាទី Atletico Madrid ( 1 – 2 ) Barcelona
👉 លេង Under ពេញម៉ោង ( 3.5 )