ឪពុក Neymar និយាយថាកូនប្រុសរបស់គាត់កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបលេងនៅ

Goalkhmer.com
Neymar

ចាប់តាំងពីគាត់បានចាកចេញពីក្លឹប Paris Saint-Germain មក Neymar (កាលនោះអាយុ ៣៣ ឆ្នាំ) ទើបតែបានលេងបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់ពីរងរបួស ACL រូបគាត់បានលេងឲ្យក្លឹប Al Hilal តែ ៧ ប្រកួតនោះទេ ខណៈដែលការរងរបួសផ្សេងៗទៀតក៏បានធ្វើឲ្យគាត់លេងបានតែ ៤ ប្រកួតប៉ុណ្ណោះ តាំងពីត្រលប់ទៅក្លឹបដើមរបស់គាត់ Santos ក្នុងលីកប្រេស៉ីល។

បច្ចុប្បន្ន គាត់កំពុងស្ថិតក្នុងស្ថានភាពដែលល្អ គឺ កំពុងហ្វឹកហាត់បន្ដិចបន្ដួចដើម្បីសម្រាកសាច់ដុំ និងស្វះស្វែងធ្វើឱ្យសុខភាពប្រសើរឡើងវិញ។ ទោះបីជាយ៉ាងណា នៅក្នុងសំណួរដែលបានសម្ភាសន៍ជាមួយ L’Équipe ឪពុករបស់គាត់ លោក Neymar Sr. បានឲ្យដឹងថា កូនប្រុសរបស់ខ្លួន នៅតែមានតម្លៃនៅលើទីផ្សារ ហើយមានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍។

“មនុស្សមួយចំនួន អាចគិតថាគាត់ចប់ហើយ តែខ្ញុំឃើញថាទីផ្សារគាត់នៅតែមានចំណាប់អារម្មណ៍” គាត់និយាយ ។

មានក្លឹបនៅអឺរ៉ុបដែលនឹងលេងក្នុង UEFA Champions League នៅរដូវកាលក្រោយ ក៏មានចំណាប់អារម្មណ៍ចង់បាន Neymar ដែរ។ ឯកសារ​របស់ L’Équipe បានចុះផ្សាយថា Fenerbahçe ជាក្លឹបមួយដែលចង់បាន Neymar។

លោក Neymar Sr. ក៏បន្ថែមថា សប្តាហ៍នេះ លោកនឹងទៅទីក្រុង Miami ដើម្បីពិភាក្សាជាមួយក្លឹបផ្សេងៗ ហើយក៏មិនបដិសេធលើការដែលថា Neymar អាចនៅតែស្នាក់នៅ Santos បន្ដដែរ។

“មានភាគរយខ្ពស់ដែលគាត់អាចនឹងនៅ Santos បន្ដ ព្រោះខ្ញុំកំពុងធ្វើការលើរឿងនេះ តែវាមិនបានរារាំងឲ្យយើងស្តាប់សំណើរពីក្លឹបផ្សេងទៀតនោះទេ” គាត់បន្ថែម ៕

Last News