បន្ទាប់ពីបញ្ចប់រដូវកាល ២០២២-២០២៣ ដោយទទួលបានលេខ ២ ក្នុងពាន Ballon d’Or Vinicius ហាក់ទម្រង់លេងក្នុងរដូវកាលថ្មីក្រោយការមកដល់របស់កីឡាករ Kylian Mbappe។
ដោយរដូវកាលថ្មីនេះរូបគេរកបានត្រឹម ១១ គ្រាប់ ប៉ុណ្ណោះក្នុង La Liga ដោយការចាប់ផ្តើម ២៤ ប្រកួត។ ក្រោយការចាកចេញរបស់គ្រូ Carlo Ancelotti គ្រូបង្វឹកថ្មី Xabi Alonso បានមកជំនួសតំណែង និងមានរបាយការណ៍ថាគាត់មិនពេញចិត្តនឹងការលេងរបស់ Vinícius នោះទេ។ ការចាញ់ PSG ៤-០ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន Club World Cup បានធ្វើឲ្យលោកគ្រូ Alonso បង្ហាញការខឹងសម្បារ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អនាគតរបស់ Vinícius នៅក្លឹបផងដែរ។
របាយការណ៍ពី El Chiringuito បង្ហាញថា ការចរចាកុងត្រាថ្មីបានបញ្ឈប់ភ្លាមៗក្នុងរយៈពេលខ្លីៗនេះ ហើយ Real Madrid មិនទាន់បានទាក់ទងនៅឡើយក្នុងការបន្តកុងត្រាថ្មីជាមួយខ្សប្រយុទ្ធប្រេស៉ីលរូបនេះ។ ដូចគ្នានេះ Vinícius ក៏មិនទាន់ប្រញាប់ចង់បន្តនោះដែរ។ គាត់ក៏ត្រូវបានគេនិយាយថា បានជួបជាមួយអ្នកតំណាងរបស់លីគ អារ៉ាប៊ីសាអ៊ូឌីត ដូចជាលោក Saad Al Lazeez នៅទីក្រុង Prague (ឆ្នាំ ២០២៣) ដើម្បីពិភាក្សាអំពីការផ្លាស់ទៅលេងនៅទីនោះ។ កិច្ចពិភាក្សាបានបន្ត ហើយ អារ៉ាប៊ីសាអ៊ូឌីត ត្រៀមផ្តល់ជូនកុងត្រា ៥ ឆ្នាំ ជាមួយប្រាក់ខែសរុប ៨៣០ លានផោន ហើយផ្ដល់តួនាទីជាអ្នកតំណាងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ផងដែរ ៕



