Viktor Gyokeres ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត និងក្លិប Sporting Lisbon កំពុងត្រូវបានក្លិបធំៗជាច្រើនសំឡឹងចង់បាន តែដោយសារការកំណត់តម្លៃរបស់ក្លិបព័រទុយហ្គាល់មានកម្រិតខ្ពស់ពេកទើបធ្វើការផ្ទេរផ្លូវការណាមួយមិនទាន់កើតឡើង។
បើតាមរបាយការណ៍ចុងក្រោយបង្ហាញថា មានក្លិបធំៗចំនួន២កំពុងតែប្រកៀកខ្ពស់ជាងគេចង់បានកីឡាករជម្រើសជាតិ ស៊ុយអែតរូបនេះគឺ កាំភ្លើងធំ Arsenal និង បិសាចក្រហម Manchester United ។ យ៉ាងណាការផ្ទេរផ្លូវការមិនទាន់បានកើតឡើងទេ គ្រាន់តែកីឡាករវ័យ២៦ឆ្នាំត្រូវបានគេព្យាករណ៍ថា នឹងចាកចេញពី Sporting នារដូវកាលក្រោយ។
បើមើលទៅលើស្ថិតិនៃការប្រកួត និងសមត្ថភាពនៅលើទីលាន Gyokeres ត្រូវបាន Sporting កំណត់តម្លៃលក់ចេញខ្ពស់បំផុតមួយរហូតដល់ក្បែរ១០០លានអឺរ៉ូ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេរាយការណ៍ថា Sporting បានទម្លាក់តម្លៃមកសល់ត្រឹមប្រមាណជាជាង៦០លានអឺរ៉ូវិញ ដើម្បីបើកឱកាសឲ្យក្លិបផ្សេងចូលចរចា។
តម្លៃ ខ្ពស់យ៉ាងហ្នឹងចុះសមត្ថភាពបែបណាហើយនេះជាស្ថិតិគិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ៖
- ១៦គ្រាប់ និងបញ្ជូន ក្នុងចំណោម ៩ប្រកួតប៉ុណ្ណោះ
- ៤៨ គ្រាប់ក្នុងចំណោម ៤៧ប្រកួតជាមួយ Sporting
- ៥៧ គ្រាប់ ក្នុងចំណោម ៥៣ ប្រកួតជាមួយក្លិប និងជម្រើសជាតិ
- ៧២គ្រាប់ សម្រាប់ការរួមចំណែកក្នុងចំណោម ៥៣ប្រកួតនៅគ្រប់កម្មវិធីដែលគេបានចូលលេង