សហជីពកីឡាករបាល់ទាត់អាជីពបារាំងរិះគន់ FIFA Club World Cup 2025

Goalkhmer.com
FIFA Club World Cup

សហជីពកីឡាករបាល់ទាត់អាជីពរបស់បារាំង UNFP បានរិះគន់ការពង្រីកក្រុមដល់ទៅ ៣២ នៅក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup 2025 និងថែមទាំងចោទប្រកាន់ប្រធាន FIFA លោក Gianni Infantino មិនខ្វល់ពីសុខទុក្ខ និងការនឿយហត់របស់កីឡាករថែមទៀត។

កន្លងមក លោក Enzo Maresca គ្រូបង្វឹក Chelsea ក៏បានរិះគន់ចំពោះការប្រកួត ដែលធ្វើឡើងចំពេលរសៀល មានអាកាសធាតុក្តៅខ្លាំង ខណៈការធ្វើដំណើរតាមរដ្ឋប្រើពេលវេលាយូរ ហើយរដ្ឋខ្លះនៅអាមេរិក ប្រែប្រួលអាកាសធាតុភ្លាមៗទៀតក៏មាន។

ចាប់តាំងព្រឹត្តិការណ៍ FIFA Club World Cup ដែលប្តូររូបមន្តប្រកួត បង្កើនក្រុមចូលរួមដល់ ៣២ក្រុម បានរងការរិះគន់ជាច្រើន ពីសំណាក់ស្ថាប័នគ្រប់គ្រងកីឡាករបាល់ទាត់អាជីពនានា និងពីសំណាក់គ្រូបង្វឹកល្បីៗមួយចំនួន ដោយពួកគេបានបង្ហាញក្តីបារម្ភខ្ពស់លើសុខុមាលភាពកីឡាករ។ លើសពីនេះ ការប្រកាសទីតាំងប្រកួតធ្វើឡើងនៅអាមេរិក ក៏កើនមានក្តីបារម្ភខ្ពស់ថែមទៀត ពីហានិភ័យសុខភាពកីឡាករទៅប្រកួត ព្រោះតែបញ្ហាអាកាសធាតុ។

ឥឡូវនេះ UNFP បានចោទលោក Infantino ថា បានកេងចំណេញទៅលើកីឡាករបាល់ទាត់ ទាំងកម្លាំងកាយ និងសុខភាពផ្លូវចិត្ត ព្រោះតែចង់រកប្រាក់ចំណូលបន្ថែមចូល FIFA ដោយមិនខ្វាយខ្វល់ពីកីឡាករ បើទោះពួកគេមានកាលវិភាគមមាញឹកនៅក្លិបរបស់ពួកគេយ៉ាងណាក៏ដោយ។ ការប្រកួតញឹកញាប់គ្មានពេលសម្រាកធ្វើអោយប៉ះពាល់កីឡាករ ប្រឈមមុខបញ្ហារបួសខ្លាំងបំផុត។

ឧទាហរណ៍ជាក់ស្តែង កាលពីជំនួបរវាងក្លិប Real Madrid និង Juventus កីឡាករ Juventus ចំនួន ១០រូប នៅចុងម៉ោងហៀបបញ្ចប់ការប្រកួតបានស្នើសុំគ្រូបង្វឹកអោយផ្លាស់ប្តូរចេញ ព្រោះតែមានភាពនឿយហត់ខ្លាំងហួសដែនកំណត់ ក្នុងកីឡដ្ឋាន Hard Rock៕

Last News