មនុស្ស៥នាក់ត្រូវកាត់ទោស ពីបទរើសអើងជាតិសាសន៍លើខ្សែប្រយុទ្ធ Vinicius Junior

Goalkhmer.com
Vinicius Junior

ស្ថាប័ន La Liga បានអោយដឹងថា មនុស្ស ៥ នាក់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារពីបទបំពានពូជសាសន៍លើខ្សែប្រយុទ្ធ Vinicius Junior របស់ក្លិប Real Madrid ។

កាលពីខែធ្នូ ឆ្នាំ ២០២២ កីឡាករអន្តរជាតិប្រេស៊ីល បានទទួលរងប្រមាថរើសអើងជាតិសាសន៍ ក្នុងជ័យជំនះ ២-០ របស់ Real Madrid នៅលើទឹកដីរបស់ Real Valladolid ពេលដែលរូបគេបានដើរកាត់អ្នកគាំទ្រក្រុមគូប្រជែងបន្ទាប់ពីត្រូវបានប្តូរចេញពីទីលាន។

ក្រោយការអន្តរាគមន៍ និង ស៊ើបអង្កេត អាជ្ញាធរអេស្ប៉ាញ ក៏បានរកឃើញជនល្មើសចំនួន៥រូបដែលបានប្រព្រឹត្តិទង្វើគួរអោយស្អប់ខ្ពើមមានលក្ខណៈធ្ងន់ធ្ងរ។ តុលាការទីក្រុង Valladolid បានដាក់ទោសជនល្មើសទាំង៥នាក់ អោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១០៨០ ដល់ ១៦២០ អឺរ៉ូ។ យ៉ាងណា ជនល្មើសទាំងនោះ អាចធានាខ្លួននៅក្រៅឃុំបាន តែត្រូវស្ថិតក្នុងលក្ខខណ្ឌថា ពួកគេមិនប្រព្រឹត្តបទល្មើសណាមួយក្នុងរយៈពេល ៣ ឆ្នាំ ហើយពួកគេ ក៏មិនត្រូវបានអនុញ្ញាតអោយចូលរួមការប្រកួតណាមួយក្នុងរយៈពេលនោះដែរ។

ទាក់ទិនរឿងនេះ La Liga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សេចក្តីសម្រេចរបស់តុលាការនេះតំណាងអោយព្រឹត្តិការណ៍ដ៏សំខាន់ដែលមិនធ្លាប់មានពីមុនមកក្នុងការប្រយុទ្ធប្រឆាំង ការរើសអើងជាតិសាសន៍នៅក្នុងកីឡានាប្រទេសអេស្ប៉ាញ។ មកដល់ពេលនេះ សេចក្តីសម្រេចបានដោះស្រាយការប្រព្រឹត្តប្រឆាំងនឹងសុចរិតភាពខាងសីលធម៌ជាមួយនឹងកត្តាជួយលុបបំបាត់បញ្ហានេះ។ ការពិតដែលថាសេចក្តីសម្រេចនេះសំដៅលើឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលទាក់ទងនឹងការប្រមាថការរើសអើងជាតិសាសន៍បានពង្រឹងសារថាការមិនអត់ឱនមិនមានកន្លែងនៅក្នុងកីឡាបាល់ទាត់ទេ ។”

ការកាត់ទោសដាក់ពន្ធនាគារតិចជាង២ឆ្នាំសម្រាប់ឧក្រិដ្ឋកម្មអហិង្សានៅក្នុងប្រទេសអេស្ប៉ាញកម្រតម្រូវអោយជនជាប់ចោទជាប់ពន្ធនាគារណាស់។ កាលពីខែមិថុនាឆ្នាំមុន អ្នកគាំទ្រ Valencia ចំនួន៣នាក់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ៨ ខែពីបទប្រមាថ Vinicius Junior ជាមួយនឹង ការស្រែក កាយវិការ និងការស្រែកច្រៀងសំដៅទៅលើពណ៌នៃស្បែករបស់កីឡាកររូបនេះ ។

កាលពីខែកញ្ញាកន្លងទៅ អ្នកគាំទ្រម្នាក់បានបំពានទៅលើ Vinicius Junior និង កីឡាករ Samuel Chukwueze របស់ Villarreal ក្នុងការប្រកួតចំនួន២នៅ Mallorca ហើយក៏ត្រូវបានកាត់ទោសដូចគ្នា។ យ៉ាងណា ជនល្មើសត្រូវបានព្យួរទោសរយៈពេល ១២ ខែបន្ទាប់ពីការសុំទោសនៅក្នុងលិខិតមួយទៅកាន់ Vinicius Junior និងបានឆ្លងកាត់ការបណ្តុះបណ្តាលប្រឆាំងនឹងការរើសអើងជាតិសាសន៍ ប៉ុន្តែក៏ត្រូវបានហាមឃាត់មិនអោយចូលរួមការប្រកួតនាកីឡដ្ឋានរយៈពេល ៣ ឆ្នាំដែរ៕

Last News