បាសេឡូណា កំពុងស្វែងរកប្រាក់ដើម្បីចុះឈ្មោះអ្នកចាំទី Joan Garcia

Goalkhmer.com
Joan Garcia

ក្លឹប Barcelona បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Joan Garcia រួចរាល់ហើយ ហើយពេលនេះពួកគេមានផែនការធ្វើអោយគាត់ក្លាយជាអ្នកចាំទីដៃទីមួយ រយៈពេល ៥-៦ ឆ្នាំខាងមុខ។ តែបញ្ហាធំគឺត្រូវបង់ប្រាក់ ២៥ លានអឺរ៉ូ ពេញជាបន្ទាន់ ជាមួយក្លិប Espanyol ដែលមិនព្រមចរចារពន្យាពេល។

បច្ចុប្បន្ន Barcelona កំពុងស្វែងរកប្រាក់ ដោយផ្អែកលើការលក់កីឡាករ និងអាចស្នើតាមរយៈបំណុលផងដែរ។ ពួកគេទើបតែទទួលបានប្រាក់ចូល ១៤ លានអឺរ៉ូ ពីការលក់ Todibo និង Alex Valle និងបានលុបចោលប្រាក់ខែពីក្នុងបញ្ជីចំណាយប្រហែល ២០ លានអឺរ៉ូ បន្ទាប់ពី Lenglet ចូលរួមជាមួយ Atletico Madrid។ តែតាមច្បាប់ហិរញ្ញវត្ថុ La Liga ក្លឹប Barcelona ត្រូវការលក់កីឡាករបន្ថែមទៀត ដូចជា Pablo Torre, Inaki Pena និងអាចរួមមាន Ansu Fati ផងដែរ ដើម្បីអាចចុះឈ្មោះ Garcia បាន។

ជាបន្តបន្ទាប់ ក៏មានដំណឹងជាប់ទាក់ទងជាមួយថាចង់បានខ្សែប្រយុទ្ធស្លាប Luis Diaz ផងដែរ ប៉ុន្តែប្រសិនបើមិនមានការលក់ធំណាមួយនោះទេ ការផ្ទេរនោះមើលទៅមិនអាចកើតឡើងបានឡើយ​ ៕

Last News