ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធជម្រើសជាតិសិង្ហបុរី Ilhan Fandi ពីក្លឹប BG Pathum United ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល 2025/2026។
កីឡាករវ័យ 22 ឆ្នាំបានផ្ទេរពី Dainze ទៅ BG Pathum United ក្នុងឆ្នាំ 2024 ហើយបានបង្ហាញខ្លួន 30 ប្រកួតអោយក្លឹបក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់។
សម្រាប់ Ilhan Fandi គាត់នឹងក្លាយជាកីឡាករថ្មីទី 4 សម្រាប់ “Thunder Castle” បន្ទាប់ពី Pathompol Charoenrattanaphirom, Elias Dolah និង Shane Pattinama ។