The Black and Yellows ត្រៀមខ្លួនរួចជាស្រេចដើម្បីបិទកិច្ចព្រមព្រៀងនាពេលខាងមុខ។
ព័ត៌មានលំអិត៖ យោងតាមអ្នកសារព័ត៌មាន Patrick Berger បានឲ្យដឹងថា Borussia Dortmund ប្តេជ្ញានាំយកកីឡាករវ័យ 25 ឆ្នាំរបស់ Manchester United និងខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho មកវិញ។
របាយការណ៍បង្ហាញថា កីឡាករខ្លួនឯងបានផ្តល់ការយល់ព្រមជាបឋមសម្រាប់ការត្រលប់មកវិញនៅ Bundesliga ខណៈពេលដែលបិសាចក្រហមកំពុងទាមទារ 20 លានអឺរ៉ូសម្រាប់ការផ្ទេរនេះ។
នៅពេលនេះការចរចាររវាងភាគីកំពុងដំណើរការ។
កាលពីរដូវកាលមុន កីឡាករសញ្ជាតិអង់គ្លេសរូបនេះលេងបាន 42 ប្រកួត ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 10 លើកពេលកំពុងខ្ចីជើងនៅ Chelsea ប៉ុន្តែបរាជ័យក្នុងការបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងរបស់ក្រុមតោខៀវឱ្យផ្លាស់ប្តូរជាអចិន្ត្រៃយ៍។
រំលឹក៖ ខ្សែបម្រើ Reyna របស់ Borussia Dortmund បានទាក់ទាញចំណាប់អារម្មណ៍ពី Serie A



