គ្រូ Real Madrid ថា នឹងប្រាប់អំពីអនាគតខ្លួននៅថ្ងៃប្រកួតបិទបញ្ចប់រដូវកាលនេះ

Real Madrid

គ្រូបង្វឹក លោក Carlo Ancelotti បាននិយាយថា លោកនឹងប្រាប់អំពីរឿងរ៉ាវអនាគត ទាក់ទងទៅនឹងតំណែងនៅ Real Madrid នៅថ្ងៃចុងក្រោយនៃការប្រកួតក្របខណ្ឌ La Liga រដូវកាល ២០២៤ -២៥។

ជាការពិត រយៈកាលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ក្នុងប្រទេសអេស្ប៉ាញ បន្តចុះផ្សាយថាលោក Carlo Ancelotti នឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។

ក្រោយពីរបូតពានរង្វាន់ចំនួន ៣ រួមមាន Spanish Super Cup, Copa Del Rey និង UEFA Champions League ធ្វើអោយអនាគតរបស់ លោក Ancelotti ស្ថិតក្នុងភាពស្រពិចស្រពិល ប៉ុន្តែ បុរសសញ្ជាតិអ៊ីតាលី និយាយថាលោកនឹងស្រាយចម្ងល់នៅថ្ងៃទី២៥ ខែឧសភា។

ជុំវិញរឿងនេះ លោក Carlo Ancelotti បានអោយដឹងថា “ខ្ញុំអាចបកស្រាយច្បាស់លាស់ គឺខ្ញុំចូលចិត្តក្លិប កីឡាករខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំនិងនិយាយពីអនាគតខ្ញុំនៅថ្ងៃទី២៥ ខែឧសភា។ ខ្ញុំដឹងយ៉ាងច្បាស់ថាខ្ញុំត្រូវតែធ្វើអ្វីបន្តទៀត អ្វីដែលនឹងត្រូវធ្វើនៅពេលនេះ គឺមិននិយាយទាក់ទងនឹងអនាគតខ្ញុំនៅថ្ងៃនេះឡើយ ខ្ញុំដឹងថាខ្ញុំបានធ្វើឱ្យរាល់គ្នាខកចិត្ត ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ។”

បច្ចុប្បន្ន Real Madrid នៅចំណាត់ថ្នាក់លេខ ២ កំពុងតែប្រដេញតាមប្រជែងពានរង្វាន់ La Liga ពីដៃក្រុមគូប្រជែង Barcelona ខណៈសល់៤ប្រកួតទៀត៕

Last Post