គ្រូ Man UTD ថា បារម្ភសមត្ថភាពប្រកួតរបស់ក្រុមជាជាង វគ្គផ្តាច់ព្រ័ត្រ UEFA Europa League

Goalkhmer.com
Man UTD

គ្រូបង្វឹកលោក Ruben Amorim បានអោយដឹងថា Man UTD មានរឿងរ៉ាវធំត្រូវបារម្ភ នោះគឺកម្រិតសមត្ថភាពប្រកួតប្រជែងនៅរដូវកាលក្រោយ ជាជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ។

ជាការពិត Man UTD កំពុងឈរចំណាត់ថ្នាក់ លេខ ១៦ នៅក្របខណ្ឌ Premier League ដែលជារឿងអាក្រក់បំផុតប្រចាំរដូវកាល ២០២៤-២៥ និងជាកំណត់ត្រាអាក្រក់ថ្មីមួយប្រចាំប្រវត្តិសាស្ត្រ ចាប់តំាងពីឆ្នាំ ១៩៧៤។

Man UTD ក៏នឹងបន្តការប្រកួតសំខាន់មួយទៀតគឺវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹង Tottenham Hotspur ដែលជាក្រុមមានលទ្ធផលមិនល្អដូចគ្នា នៅលីគកំពូលអង់គ្លេស។ យ៉ាងណា ទាក់ទិននឹងការប្រកួតនេះ លោក Ruben Amorim អះអាងថា ខ្លួនមិនសូវជាបារម្ភខ្លាំងទេ តែក្តីបារម្ភខ្លាំងរបស់លោក នោះគឺកម្រិតសមត្ថភាពកីឡាករក្នុងក្រុម ប្រសិនបើពួកគេមានឱកាសការប្រកួតប្រជែងក្នុងពានអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ។

លោក Amorim បាននិយាយដូច្នេះ “គ្រប់គ្នានៅទីនេះ កំពុងគិតរឿងរ៉ាវជាច្រើនដោយហ្មត់ចត់ ហើយយើងក៏កំពុងតែគិតអំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទន្ទឹមគ្នានេះ។ ប៉ុន្តែការប្រកួតផ្តាច់ព្រ័ត្រមិនមែនជាបញ្ហានោះទេ យើងមានរឿងធំគឺកម្រិតសមត្ថភាពក្រុម, ការស្វែងរកទម្រង់លេងល្អក្នុង Premier League ត្រូវដោះស្រាយចាំបាច់បំផុតនៅពេលនេះ ជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រទៅទៀត។”

កន្លងមក លោក Amorim ក៏ធ្លាប់បញ្ជាក់ថា ការឈ្នះ Europa League ក៏មិនអាចក្លាយជារឿងដែលនឹងលុបបំបាត់រឿងរ៉ាវអាក្រក់ដែលក្រុមបានជួប ក្នុងក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះបានឡើយ។ បុរសជនជាតិព័រទុយហ្កាល់ ថែមទាំងសង្កត់ធ្ងន់ថា Man UTD មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែង Premier League ឬក៏ UEFA Champions League រដូវកាលក្រោយនៅឡើយទេ៕

Last News