គ្រូ Man UTD ថា កូនក្រុមខ្វះភាពស្រេកឃ្លានជ័យជំនះទើបចាញ់ក្រុម ASEAN All-Stars

Goalkhmer.com
Man UTD

លោក Ruben Amorim គ្រូបង្វឹក Man UTD បង្ហាញការខកចិត្តចំពោះកូនក្រុម ព្រមទាំងមានក្តីបារម្ភចំពោះការខ្វះភាពស្រេកឃ្លានរបស់កូនក្រុម បន្ទាប់ពីចាញ់ក្រុម ASEAN All-Stars ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាព កាលពីពេលថ្មីៗនេះ ។

បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អាក្រក់ ក្នុងក្របខណ្ឌ Premier League រួចមក Man UTD បន្តចាញ់ការប្រកួតមិត្តភាព នៅក្នុងទីក្រុងកូឡាឡាំពួ ទឹកដីម៉ាឡេស៊ី សាជាថ្មី។

សម្រាប់ការបរាជ័យក្នុងជំនួបមិត្តភាពនៅទឹកដីអាស៊ីអាគ្នេយ៍នេះ ធ្វើអោយគ្រូបង្វឹក លោក Ruben Amorim ខកចិត្តហើយក៏បានស្តីបន្ទោសកូនក្រុមថាមិនគួរចាញ់ការប្រកួត ប៉ុន្តែបុរសវ័យ ៤០ឆ្នាំ ក៏បានធូរស្រាលអារម្មណ៍ខ្លះទៅវិញ ព្រោះគ្មានកីឡាករណាម្នាក់របួស។

ជុំវិញរឿងនេះ លោក Ruben Amorim បានអោយដឹងដូច្នេះ “កូនក្រុមរបស់ខ្ញុំខ្វះភាពស្រេកឃ្លានជ័យជំនះ និងខ្វះការតាំងចិត្ត។ ការចាញ់ ASEAN All Stars ជាលទ្ធផលខកចិត្តមួយ ប៉ុន្តែគ្មានបញ្ហារបួសជារឿងល្អ ហើយទីលានមានភាពលំបាកក្នុងការប្រកួត។ កីឡាករយើងគ្មានឆន្ទៈ ក្នុងខ្លួន។ ការប្រកួតនេះយើងគួរតែឈ្នះ និងលេងអោយបានល្អជាងនេះ។”

ដោយឡែក Man UTD នឹងត្រូវបន្តដំណើរទៅការប្រកួតមិត្តភាពបិទរដូវកាល នៅទឹកដីហុងកុង ថ្ងៃទី៣០ ខែឧសភា ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Hong Kong ៕

Last News