គ្រូ Inter Miami ជឿថា Messi នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រកួតទល់ Paris Saint Germain

Goalkhmer.com
Messi

គ្រូបង្វឹក Inter Miami លោក Javier Mascherano ជឿថា ខ្សែប្រយុទ្ធ Lionel Messi នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រកួតទល់អតីតក្រុមចាស់ Paris Saint Germain ក្នុងជំនួបវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ FIFA Club World Cup 2025។

ក្រោយចាកចេញពី Barcelona នៅឆ្នាំ២០២១ Messi បានចូលរួមជាមួយ Paris Saint Germain ហើយបានចំណាយពេល២ឆ្នាំ នៅក្នុងប្រទេសបារាំង។

ទោះយ៉ាងណាក៏ដោយ នៅមុនការប្រកួតទល់នឹង Paris Saint Germain មកដល់ គ្រូបង្វឹកក្រុម Inter Miami លោក Mascherano បានអះអាងដូច្នេះថា “សម្រាប់យើង វាជារឿងដ៏ល្អប្រសិនបើ Messi លេងដោយពុះកញ្រ្ជោល។ គេគឺជាកីឡាករម្នាក់ ដែលយើងនឹកស្មានមិនដល់។ នៅពេលគេមានអ្វីមួយជាប់គាំងក្នុងចិត្តរបស់គេ នោះគេនឹងដោះស្រាយបញ្ហានោះដោយភាពខ្លាំងចេញពីសមត្ថភាពរបស់គេ។”

ការជួបគ្នាជាថ្មីរបស់ Messi ទល់នឹងក្រុម Paris Saint Germain បានក្លាយជាការប្រកួតមួយដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ ស្របពេលកីឡាករអាហ្សង់ទីន បានក្លាយជាកីឡាករម្នាក់ជួយលើកកេរ្តិ៍ឈ្មោះ ការប្រកួត Club World Cup បន្ទាប់ពីព្រឹត្តិការណ៍នេះបាត់មុខកីឡាករល្បីៗជាច្រើន៕

Last News