គ្រូ Chelsea ថា ខ្លួនមានមោទកភាពដែលបានឈ្នះពានរង្វាន់ UEFA Europa Conference League

Goalkhmer.com
Chelsea

Chelsea បានក្លាយជាក្រុមដំបូងគេឈ្នះពានរង្វាន់ទាំង ៥ រៀបចំដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បន្ទាប់ពីឈ្នះ Real Betis ៤-១ គ្រងជើងឯកពានរង្វាន់ UEFA Europa Conference League 2024-25។

តាមរយៈលទ្ធផលនេះគ្រប់គ្រាន់ជួយ Chelsea ឈ្នះ Conference League និងជាពានរង្វាន់តែមួយគត់របស់ពួកគេនៅរដូវកាលនេះ។ ប៉ុន្តែអ្វីដែលអស្ចារ្យ Chelsea បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចឈ្នះជាងឯកទាំង៥កម្រិតដែលរៀបចំដោយ UEFA។

ពានដែល Chelsea ធ្លាប់ឈ្នះមាន Champions League, Europa League, Conference League, Super Cup និង Cup Winners’ Cup ដែលត្រូវបានលុបចោល។

ជាមួយនឹងជោគជ័យនេះដែរ បានធ្វើអោយគ្រូបង្វឹក Chelsea លោក Enzo Maresca បានបង្ហាញពីភាពរីករាយ និង មោទនភាពយ៉ាងខ្លាំង ដែលបានជួយក្រុមឈ្នះពានរង្វាន់សាជាថ្មី និងបានផ្តល់គុណសម្បត្តិដល់ការខិតខំរបស់កីឡាករ និង សមាជិកទាំងអស់ផងដែរ។

គ្រូបង្វឹកវ័យ ៤៥ ឆ្នាំ បានអោយដឹងដូច្នេះ “ នេះជាក្តីសង្ឃឹមថ្មីរបស់ក្រុម។ ដើម្បីកសាងស្មារតីឈ្នះ អ្នកត្រូវឈ្នះការប្រកួត។ ហើយប្រាកដណាស់ថាពានដែលយើងឈ្នះលើកនេះនឹងធ្វើអោយយើងកាន់តែប្រសើរឡើង។ ប៉ុន្តែខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងចំពោះ ដំណើរដែលយើងបានធ្វើនៅ ពេលនេះ។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ កីឡាករគ្រប់រូប និង សមាជិកគ្រប់គ្នាបានធ្វើអោយយើងទទួលជោគជ័យ យ៉ាងរីករាយ។”

ដោយឡែក ក្រោយចប់ការប្រកួត ពានរង្វាន់ UEFA Europa Conference League នេះហើយ Chelsea នៅសល់ការប្រកួតពានរង្វាន់ FIFA Club World Cup 2025 ដែលនឹងធ្វើឡើងនៅទឹកដី សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ ថ្ងៃទី ១៣ ខែកក្កដា ខាងមុខ។ Chelsea បានផ្គូផ្គងចូលពូល D រួមជាមួយ ក្រុមប្រេស៊ីល Flamengo ក្រុម ទុយនេស៊ី Espérance de Tunis និងកំពុងរង់ចាំក្រុមបង្គ្រប់មួយទៀត ដោយក្រុមបង្គ្រប់នេះគឺជាក្រុមដែលឈ្នះការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ Los Angeles FC និង ក្រុមម៉ិកស៊ិក América ៕

Last News