ខ្សែប្រយុទ្ធ Harry Kane ឈ្នះពានរង្វាន់ជាមួយក្លិបលើកដំបូងក្នុងអាជីព

Goalkhmer.com
Harry Kane

ទីបំផុតខ្សែប្រយុទ្ធ Harry Kane បានបញ្ចប់ភាពរាំងស្ងួតនៃពានរង្វាន់អាជីពរបស់ខ្លួន បន្ទាប់ពី បានឈ្នះពានរង្វាន់ Bundesliga ជាមួយ Bayern Munich ក្នុងរដូវកាលទី២របស់គេ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសដែលកាលពី២សប្តាហ៍មុនបានបំបែកឯតទគ្គកម្មលីគ ដោយរកបានគ្រាប់បាល់ទី ៦០ ក្នុងការប្រកួតលីគចំនួន ៦០ លើកដំបូងរបស់គេសម្រាប់ Bayern Munich នោះក៏មើលទៅនឹងក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងការលេងបានត្រឹម២រដូវកាលដំបូង។

លទ្ធផលស្មើ ២-២ របស់ក្រុមការពារជើងឯករដូវកាលមុន Bayer Leverkusen នៅលើទឹកដីរបស់ Freiburg បានធ្វើអោយ Bayern Munich នាំមុខ ៨ ពិន្ទុនៅកំពូលតារាង ខណៈការប្រកួតសល់តែ២លើកទៀត ដែលធ្វើអោយ Bayern Munich ឈ្នះជើងឯក Bundesliga រដូវកាល ២០២៤-២៥ នេះ និងជាការឈ្នះជាលើកទី៣៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតរបស់អង់គ្លេស Harry Kane បានតស៊ូយ៉ាងច្រើនក្នុងអាជីពប៉ុន្តែមិនដែលបានឈ្នះពានរង្វាន់ជាមួយក្រុមជម្រើសជាតិ ឬ ក្លិបនោះឡើយ ។

ទោះជាយ៉ាងណាក៏ដោយ ការខិតខំរបស់កីឡាករវ័យ៣១ឆ្នាំ បានលេចចេញជាផ្លែផ្កាហើយ ដោយទីបំផុត រូបគេបានឈ្នះពានរង្វាន់ជាមួយក្លិបលើកដំបូង គឺឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ជាមួយ Bayern Munich នៅពេលនេះ។ Kane បានចំណាយពេលភាគច្រើននៃអាជីពនៅ Tottenham Hotspur ដោយលេងអោយក្លិបនៅទីក្រុងឡុងដ៍ពីឆ្នាំ ២០០០-២០២៣ មុនពេលចូលរួមជាមួយ Bayern Munich ក្នុងការផ្ទេរកំណត់ត្រាលីគដែលមានតម្លៃ ១០០ លានអឺរ៉ូ។

នៅក្របខណ្ឌ Premier League កន្លងមក Harry Kane បានបរាជ័យក្នុងការឈ្នះពានរង្វាន់ជាមួយ Tottenham Hotspur ដោយការធ្វើល្អបំផុតរបស់ក្លិបមាន់ខ្នាយមាសគឺបានជើងឯករង UEFA Champions League ក្នុងឆ្នាំ ២០១៩។ នៅក្រុមជម្រើសជាតិវិញ Harry Kane ក៏បានត្រឹមរងជើងឯក UEFA Euro 2020 និង 2024 ។ ដូច្នេះការផ្លាស់ប្តូររបស់គេទៅកាន់ Bayern Munich គឺជាការបន្ថែមពានរង្វាន់ទៅក្នុងកំណត់ត្រាស៊ុតបញ្ចូលទីរបស់គេ និងបំពេញនូវមហិច្ឆតាឈ្នះពានរង្វាន់ជាមួយក្លិបរបស់គេផងដែរ៕

Last News