ទីបំផុតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិប Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ហើយ។
ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងអស់សុពលភាពកិច្ចសន្យាចាស់ជាមួយក្លិបអ្នកមាន អារ៉ាប៊ីសាអ៊ូឌីត ត្រឹមចុងខែ មិថុនា ឆ្នាំ ២០២៥ ។
យ៉ាងណា ក្លិប Al-Nassr បានប្រកាសជាផ្លូវការ ថា Ronaldo បានយល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេល ២ រដូវកាលបន្ថែមទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ២០២៧ អមជាមួយប្រាក់ពលកម្មបំបែកកំណត់ត្រាប្រចាំលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត។
ចាប់តាំងពីចូលរួមជាមួយ Al-Nassr កាលពីខែ មករា ឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន Ronaldo រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន ៩៩ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១១១ ប្រកួត។
ប្រឹងប្រែងលេងសម្រាប់ Al-Nassr ក៏ពិតមែន ប៉ុន្តែ Cristiano Ronaldo មិនទាន់អាចជួយក្លិបឈ្នះជើងឯក Saudi Pro League នៅឡើយទេ ដោយបានឈ្នះតែពានរង្វាន់ Arab Club Champions Cup កាលពីឆ្នាំ ២០២៣។ យ៉ាងណា Cristiano Ronaldo ខ្លួនឯងបានឈ្នះពានរង្វាន់ឯក្កតជនស្បែកជើងមាសនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ២ដងមកហើយ៕