ក្លិបធំៗនៅអារ៉ាប៊ីសាអូឌីតចង់បានខ្សែបម្រើ Jadon Sancho

Goalkhmer.com
Jadon Sancho

ខ្សែបម្រើ Jadon Sancho ដែលទើបជួយក្លិប Chelsea ឈ្នះពានរង្វាន់ Europa Conference League បង្ហាញជំហ មិនព្រមវិលត្រឡប់ទៅកាន់ក្លិប Man UTD វិញនោះឡើយ ខណៈ ក្លិបធំៗ មកពីអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ លើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។

ទោះ Chelsea មិនត្រូវការបន្តទៀត តែ Jadon Sancho បានអរគុណ ដែលខ្លួនទទួលបទពិសោធន៍ល្អៗ។ កីឡាករវ័យ ២៥ឆ្នាំ ចាត់ទុក Chelsea ដូចជាផ្ទះដ៏កក់ក្តៅ ទោះជាលេង បាន ត្រឹម តែ ១ រដូវ កាល ក្រោមលក្ខខណ្ឌខ្ចីជើងក៏ដោយ។

បច្ចុប្បន្ន Sancho មានតម្លៃខ្លួនត្រឹម២៥លានផោនជាតម្លៃទិញផ្តាច់ពីក្លិប Man UTD តែ Chelsea បាន បង្វែរគោលដៅ ទៅរកកីឡាករតំបន់ប្រយុទ្ធមានគុណផលខ្ពស់ ជាងនេះ ។

Sancho នឹងមិន វិលត្រឡប់ទៅ Man UTD វិញឡើយ ខណៈ គ្រូបង្វឹក Man UTD លោក Ruben Amorim ក៏ គ្មានបំណងចង់យក Sancho អោយវិលចូលរួមក្រុមវិញនោះទេ។ ក្លិបក្នុងតំបន់អឺរ៉ុប ក៏មិនបានបង្ហាញ ចំណាប់ អារម្មណ៍ ចង់បានរូបគេដែរ ប៉ុន្តែបណ្តាក្លិបពីតំបន់អារ៉ាប់ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ លើ Jadon Sancho ដោយរួមមាន Al Hilal, Al Nassr និង Al Ittihad ដែលជាក្លិបស្ថិតក្រោមមូល និធិ វិនិ យោគ សាធារណៈអារ៉ាប៊ីសាអូឌីត PIF ៕

Last News